Scan barcode
A review by sreymey
Man's Search for Meaning by Viktor E. Frankl
5.0
Frankl គឺជាអ្នករស់រានមានជីវិតពីការសម្លាប់រង្គាលនៅសង្គាមលោកលើកទី២ នៅក្នុងអំឡុងពេលនោះគាត់ប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់នៅក្នុងជំរុំណាស៊ី ដើម្បីស្វែងរកអត្ថន័យនៃជីវិត ដែលគាត់សួរអ្នកទោសដែលរស់នៅរួមគ្នានៅក្នុងជំរុំណាស៊ី ហើយមានជំរុំខ្លះដែលគាត់ធ្លាប់នៅកើតមានការស៊ីសាច់មនុស្សទៀតផង តែនៅពេលដែលគាត់ប្ដូរជំរុំផ្សេងទៀតទើបរឿងនិងកើតឡើង។ តាមរយៈទិន្នន័យទាំងប៉ុន្នាននិងបទពិសោធន៍ដែលគាត់បានឆ្លងកាត់ Frankl បានពិពណ៌នាអំពីភាពអមនុស្សធម៌ និងទិដ្ឋភាពឃោរឃៅដែលរងទុក្ខដោយអ្នកទោស។ បើទោះបីជាគាត់ខ្លួនគាត់បានរងទុក្ខលំបាកខាងផ្លូវកាយ ការបាត់បង់ក្រុមគ្រួសារ និងការស្លាប់របស់មិត្តភ័ក្ដិជាច្រើន គាត់ហើយនិងអ្នកទោសអ្នកផ្សេងទៀតព្យាយាមទប់ទល់នឹងស្ថានភាពដ៏ងងឹតនៃជីវិតដោយការស៊ូរទ្រាំបន្តជីវិតរស់នៅដោយពឹងផ្អែកលើរបៀបផ្សេងៗគ្នា សេចក្ដីស្លាប់ងាយនិងកើតឡើងចំពោះពួកគាត់។
Frankl ណែនាំថា ទោះបីជាស្ថិតនៅក្នុងភាពអស់សង្ឃឹម និងការរងទុក្ខវេទនាក្ដី បុគ្គលម្នាក់ៗមានសមត្ថភាពស្វែងរកអត្ថន័យ និងគោលបំណងក្នុងជីវិត ដោយមិនគិតពីបរិយាកាសខាងក្រៅទាំងស្រុងរបស់ពួកគេទេ។ គាត់ អះអាងថា អត្ថន័យនៃការរស់នៅអាចត្រូវបានរកឃើញនៅក្នុងផ្លូវសំខាន់ៗដូចជា៖ ការងារ (ធ្វើអ្វីមួយដែលសំខាន់) ជួបប្រទះអ្វីមួយ ឬជួបនរណាម្នាក់ (សេចក្ដីស្រឡាញ់ ឬព្រះ) និងក្នុងអាកប្បកិរិយាដែលយើងឆ្ពោះទៅរកការរងទុក្ខដែលមិនអាចជៀសវាងបាន។ Frankl ជឿជាក់យ៉ាងមុតមាំថា សូម្បីតែនៅក្នុងលក្ខខណ្ឌដ៏អាក្រក់បំផុតក៏ដោយ វិញ្ញាណរបស់មនុស្សមានសមត្ថភាពស្វែងរកអត្ថន័យ និងគោលបំណង ហើយថាការស្វែងរកអត្ថន័យនេះគឺចាំបាច់សម្រាប់អត្ថិភាពរបស់មនុស្ស។
តាមការគិតរបស់ខ្ញុំមុននិងអានសៀវភៅនេះខ្ញុំគិតថាគាត់និងបំផ្លើសខ្លះ ប៉ុន្តែអត់ផង។ សៀវភៅនេះបានផ្ដល់មេរៀននិងអត្ថិន័យដ៏សំខាន់ ដែលអាចជួយដល់អ្នកដែលបាក់ទឹកចិត្តឲ្យមានសង្ឃឹមនិងយល់ពីអ្វីៗដែលតែងតែកើតមាននៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។